លោក Hansi Flick  អ្នកចាត់ការក្រុម Bayern Munich បានប្រកាសចាកចែកចេញពីក្លឹបនៅបញ្ចប់រដូវកាលនេះ ដោយចំណែកពេល ១ឆ្នាំ ៨ ខែ នៅទឹកដីអាល្លឺម៉ង់។

រូបលោកបានជួយអោយ Bayern Munich ឈ្នះពានជាច្រើន អ្វីដែលពិសេសជាងនេះទៅទៀតគឺជួយអោយក្លឹបយក្សអាល្លឺម៉ង់មួយនេះ ឈ្នះពាន ៦ក្នុង ១ឆ្នាំ កាលពីរដូវកាលមុន។

អ្នកចាត់ការរូបនេះ នឹងក្លាយជាអ្នកដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីព្រឹត្តិការណ៍ Euro 2020 ដោយលោក Jochin Low បានប្រកាសលាលែងពីដំណែងកាលពីប៉ុន្មានខែមុន៕

គ្រូបង្វឹករបស់ក្រុម RB Leipzig លោក Julian Nagelsmann  ជាគោលដៅដ៏សំខាន់ ដែលអាចជាគ្រូបង្វឹកបន្ទាប់របស់ក្រុមយក្ស Bayern Munich៕

ប្រភព: Goal