រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ អគ្គិសនីកម្ពុជា នាមុនបន្តិចបានឲ្យដឹងថា៖​ «នារសៀលថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១​ ក្រុមការងារអគ្គិសនីកម្ពុជាមិនអាចចូលទៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដេីម្បីធ្វេីការជួសជុលកំហូចជូនអតិថិជនបានទេ​ មូលហេតុដោយសារមានការបិទហាមឃាត់នៅគោលដៅរង្វង់មូលព្រះនារាយណ៍​។

អគ្គិសនីកម្ពុជាកំពុងធ្វេីការជាមួយអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីឲ្យកម្លាំងអន្តរាគមន៍របស់អគ្គិសនីកម្ពុជាអាចចូលជួសជុលកំហូចក្នុងអន្តរកាលនេះ​ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ អាស្រ័យហេតុនេះ​ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អាធ្យាស្រ័យដោយក្តីអនុគ្រោះ»។