រាជធានីភ្នំពេញ ៖ ទីតាំងឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ម៉ោង៦ល្ងាច មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញថ្នាំ នៅទីតាំងខាងលើនេះ ។

អាជ្ញាធរ សូមអំពាវនាវដល់អ្នកដែលបានចូលទិញថ្នាំនៅឱសថស្ថានខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕