រាជធានីភ្នំពេញ ! នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ហាង Kimmo មីហឹរកូរ៉េ៧កម្រិត ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៤៤ កែង ១៩ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ បានទៅហូបអាហារនៅទីតាំងនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់អ្នកដែលចូលហូបអាហារនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១៣ ខែមេសា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕