រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា៖បន្ទាន់បើបងប្អូន ណាស្គាល់ ឬឃើញឈ្មោះ ចាន់​ ណា (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី )ម្នាក់ក្នុងរូបថតនេះសូមអោយគាត់ធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ និងយកសំណាកជាបន្ទាន់ ឬប្អូន ចាន់​ ណា ផ្ទាល់ សូមកុំរត់គេចអី នាំគ្រោះថ្នាក់ដល់ខ្លួនឬនាំជម្ងឺទៅអ្នកផ្សេងៗដែលគ្នាមិនដឹង ឬខំស្រលាញ់ប្អូន ហើយប្អូននាំជម្ងឺទៅអោយពួកគាត់នោះ។

ដោយហេតុថា៖ ម្នាក់នេះបានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជម្ងឺCovid១៩ ដែលកំពុងសំរាកព្យាបាលនៅខេត្ត ពេលសមត្ថកិច្ចខេត្តទៅយកសំណាកពីគាត់ នោះ គាត់ក៍បានរត់មកដល់ភ្នំពេញហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយះពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជម្ងឺCovid ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន) ហើយព្រឹកនេះមេការបានដឹងដំណឹងពីខេត្តថាម្នាក់នេះរត់គេច តែពេលទៅរកសួរនាំស្រាប់តែបាត់ខ្លួនទៀត »៕