រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះផ្សព្វផ្សាយរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា រកឃើញបុគ្គលិកហាងនំប័ុង អាស៊ី-អឺរ៉ុប​ ឆ្លងកូវីដ-១៩។

ហាងនំប័ុង អាស៊ី-អឺរ៉ុប នេះមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

មូលហេតុ នៃការឆ្លងគឺអ្នកជំងឺកូវីដ១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់​ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់។

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ៕