អតីតគ្រូបង្វឹកក្រុម Arsenal លោក Unai Emery នឹងដឹកនាំក្រុម Villarreal ប៉ះជាមួយ Arsenal នៅក្នុងក្របខ័ណ្ឌ UEFA Europa League វគ្គ ៤ក្រុមចុងក្រោយ។ Villarreal ជាក្រុមតែមួយគត់នៅក្នុងរដូវកាលនេះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ។ ក្រុមលោក Unai Emery បានទម្លាក់ Dinamo Zagreb សរុបទាំងពីរជើងក្នុងលទ្ធផល ៣-១។ ចំណែក Arsenal បានលុត Slavia Praha ៥-១។
គួរបញ្ចាក់ផងដែរថាលោក Unai Emery ធ្លាប់ឈ្នះពាន UEFA Europa League ៣លើកជាមួយក្រុម Sevilla និងធ្លាប់ជួយអោយ Arsenal ឡើងទៅវគ្គផ្តាច់ព្រ័ត្តនៅក្នុងឆ្នាំ ២០១៩ ដោយកាលនោះបានចាញ់ Chelsea។
ប្រភព: UEFA Europa league