ខ្សែបម្រើកណ្តាលមាឌល្អិតកីឡាករ Lucas Torreira គ្រោងនឹងចាកចេញពី Arsenal ទៅចូលរួមជាមួយក្លឹប Boca Juniors នៅប្រទេសអាហ្សង់ទីន។

បច្ចុប្បន្នកីឡាករវ័យ ២៥ឆ្នាំនេះ ត្រូវបាន Arsenal ដាក់អោយក្រុម AT Madrid ខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ។ Torreira បាននិយាយថា”ខ្ញុំចង់ផ្លាស់ទៅ Boca Juniors ឥលូវនេះ ខ្ញុំចង់ទៅទីនោះព្រោះទីនោះអាចធ្វើអោយខ្ញុំមានពេលវេលាច្រើនជាមួយគ្រួសារ។ ក្លឹប Boca Juniors គួរតែស្នើ Arsenal ខ្ចីជើងរូបខ្ញុំ។ “

ចាប់តាំងពីបាត់បោះអ្នកម្តាយ Torreira ហាក់បីដូចជាបាក់ទឹកចិត្ត និងធ្លាក់ទម្រង់លេងជាខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះ៕

ប្រភព: Goal