PSG នៅក្នុងរដូវកាលនេះបានទម្លាក់ក្រុមយក្សមកពីលីគអាល្លឺំម៉ង់ Bayern Munich ឡើងទៅជួបមេឃខៀវ Manchester City នៃវគ្គ ៤ក្រុមចុងក្រោយ ក្របខ័ណ្ឌ UEFA Champion League។

ចំណែក Man City វិញបានយកឈ្នះ Dortmund សរុបទាំងពីរជើងក្នុងលទ្ធផល ៤-២។ ក្រុមទាំងពីរជួបគ្នាលើកចុងក្រោយនៅឆ្នាំ ២០១៦ ដោយ Man City បានយកឈ្នះ ៣-២ ទៅលើ PSG។

ការប្រកួតជើងទី ១ រវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៧ ខែមេសា ខាងមុខនេះ៕