ក្រុមអធិរាជសរ Real Madrid បានឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ​ UEFA Champion League ដោយត្រូវជួប Chelsea។

Real Madrid បានទម្លាក់ហង្សក្រហម Liverpool ដោយលទ្ធផលសរុបទាំងពីរជើង ៣-១ ខណៈតោខៀវ Chelsea ២-២ Porto ក៏ប៉ុន្តែ Chelsea មានគ្រាប់ចំណេញក្រៅដី។

ការប្រកួតជើងទី ១ អាចនឹងប្រព្រឹត្តទៅថ្ងៃនៅថ្ងៃទី ២៥ ខែមេសា ខាងមុខនេះ។  ក្រុមទាំងពីរជួបគ្នាលើកចុងក្រោយនៅឆ្នាំ ២០១៦ ដោយ Real Madrid យកឈ្នះ ៣-២៕

ប្រភព: UEFA Champion League