PSG បានឡើងទៅវគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champion League ក្រោយពីទម្លាក់ Bayern Munich នៅវគ្គ៨ ក្រុម។
ក្រោយពីឈ្នះការប្រកួតនេះកីឡាករឆ្នើម Neymar បាននិយាយថា” រឿងកុងត្រាថ្មីមិនមែនជាបញ្ហាចោតទៀតនោះទេ។ ជាក់ស្តែងខ្ញុំមានអារម្មណ៍សប្បាយចិត្តជាងមុននៅ PSG ខ្ញុំមានអារម្មណ៍ថាវាដូចជាផ្ទះអញ្ចឹង បច្ចុប្បន្នពួកយើងក៏ធ្វើបានល្អផងដែរ”។
កាលដែលនិយាយបែបនេះ អាចបញ្ចាក់បានថា Neymar នឹងបន្តស្នាក់នៅទឹកដីបារាំងជាបន្តទៀត ជាមួយក្លឹបយក្ស PSG៕
ប្រភព: Goal