ខេត្តព្រៃវែង៖ អ្នកជំងឺកូវីដ១៩ ម្នាក់បានស្លាប់ នៅវេលាម៉ោងជាង ៦ ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ នាខេត្តព្រៃវែងនៅមណ្ឌលចត្តាឡីស័ក ចុងប៉ម ។ នេះបើតាមមន្ទីរព័ត៌មានខេត្តព្រៃខែង រាយការណ៍េជូនឯកឧត្តម ខៀវ កាញារីទ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
នេះត្រូវបានចាត់ទុកជាករណីស្លាប់ដំបូងនៅខេត្តព្រៃវែង ខណៈអ្នកស្លាប់មានឈ្មោះ ឡុច ធីម អាយុ ៣៥ ឆ្នាំភេទ ប្រុស មកពីឃុំបឹងព្រះ ស្រុក បាភ្នំ មុខរបរ រត់ pasappនៅ ភ្នំពេញ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឹកូវីដ១៩ ចំនួន ៣៣នាក់ រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១៨១នាក់ ក្នុងនោះករណី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន១៧៨នាក់ ករណីអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេសមានចំនួន២នាក់ និងករណីពលករធ្វើដំណើរមកពីប្រទេសថៃចំនួន១នាក់ ខណៈករណីជាសះស្បើយមានចំនួន៤០នាក់។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ៤,៦៩៦នាក់ អ្នកជំងឺជាសះស្បើយសរុប ២,២៥២នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ២,៤០៦នាក់៕