អតិថិជនដាក់ ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ អេស៊ីលីដា អាចស្នើសុំខ្ចីឥណទានតាមរយៈអេស៊ីលីដាម៉ូបាល បានភ្លាមៗ និងងាយស្រួលបំផុត។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ចង់ខ្ចីលុយភ្លាមៗមានអីពិបាក! រឹតតែងាយស្រួលក្នុងការខ្ចីប្រាក់ពីធនាគារ អេស៊ីលីដា សម្រាប់អតិថិជនមានគណនីដាក់ប្រាក់ បញ្ញើ មានកាលកំណត់នៅក្នុងធនាគារ អេស៊ីលីដា ហើយមានតម្រូវការសាច់ប្រាក់ប្រើប្រាស់យកទៅប្រើប្រាស់ភ្លាមៗនោះ អតិថិជនអាចស្នើសុំខ្ចីឥណទានតាម រយៈអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួល ដោយមិនចាំបាច់អញ្ជើញមកកាន់ធនាគារ អេស៊ីលីដា មិនចាំបាច់បំពេញពាក្យស្នើសុំ ឬឯកសារ ឬមានភ្នាក់ងារចុះទៅវាយតម្លៃដល់លំនៅឋាន ឬទីកន្លែងប្រកបមុខរបរអតិថិជននោះឡើយ ។ ទំហំកម្រិតឥណទានអតិថិជនអាចស្នើសុំខ្ចីរហូតដល់ ៨០០លានរៀល ឬ២០ម៉ឺនដុល្លារ នៃចំនួនប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹងអត្រាការប្រាក់សមរម្យ។

ងាយៗ លឿនរហ័ស ដាក់ស្នើសុំភ្លាមទទួលបានការពិនិត្យ និងអនុម័តជូនភ្លាមៗ មិនរង់ចាំយូរឡើយ។
ដើម្បីអាចស្នើសុំឥណទានធានាដោយប្រាក់បញ្ញើនេះ លោកអ្នកត្រូវ៖
• ចុះឈ្មោះប្រើសេវាអេស៊ីលីដាម៉ូបាល
• មានប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ អេស៊ីលីដា និងបានភ្ជាប់ (Linked) ជាមួយសេវាអេស៊ីលីដាម៉ូបាល។
របៀបស្នើសុំឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ / Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើស “ឥណទានធានាដោយប្រាក់បញ្ញើ / Loan Against Term Deposit”
• ជ្រើសរើសលេខសម្គាល់នៃប្រាក់បញ្ញើមានកាលកំណត់ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញព័ត៌មាននៃការស្នើសុំឥណទានរបស់លោកអ្នក
• បន្ទាប់មកចុចប៊ូតុង “យល់ព្រម / OK”
របៀបបញ្ចប់ឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ / Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើសរបាយការណ៍ឥណទានសង្ខេប
• ចុចលើសញ្ញា “…” នៅលើឥណទានដែលលោកអ្នកចង់បញ្ចប់
• រួចរើសយកពាក្យថា “ការបញ្ចប់ឥណទាន / Terminate” ៕