បើទោះបីជាបរាជ័យនៅជើងទី ២ ក៏ពិតមែន ក្រុមតោខៀវ Chelsea ក៏នៅតែឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយទៀតផងដែរ។ ក្នុងការប្រកួតជើងទី ២ នេះ មានគ្រាប់បាល់តែមួយគ្រាប់គត់ កើតឡើងនៅជិតបញ្ចប់វគ្គទី ២ ពោលគឺនៅនាទី ៩០+៤ ក្រោមថ្វីជើង Mehdi Taremi។ លទ្ធផល ១-០ នេះមិនគ្រប់គ្រាន់សម្រាប់ជួយអោយ Porto ឡើងទៅកាន់វគ្កបន្តនោះទេ។ដោយកាលពីជើងទី១ Chelsea បានយកឈ្នះ ២-០ ដូច្នេះសរុបទាំងពីរជើង Chelsea ២-១ Porto៕