ម្ចាស់ការពារដំណែងជើងឯកចាស់ Bayern Munich បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្របខ័ណ្ឌ UEFA Champion League ក្រោមថ្វីជើងក្រុម PSG។

ក្នុងការប្រកួតជើងទី ២ នេះ Bayern Munich ព្យាយាមសម្រុកជាខ្លាំងរហូតដល់ទម្លុះសំណាញ់ទីបាននៅចុងវគ្គទី១ ពោលគឺនៅនាទី ៤០ ដោយកីឡាករ Eric Maxim Choupo-Moting។ ឈានដល់វគ្គទី២ ក្រុមទាំងពីរព្យាយាមសម្រុកគ្នាណាស់ដែរ ក៏ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេ។

ជ័យជំនះ ១-០ នេះមិនអាចជួយ Bayern Munich អោយឡើងទៅវគ្គបន្តទៀតបាននោះទេ ដោយកាលពីជើងទី ១ PSG បានយកឈ្នះ ៣-២ ដូច្នេះសរុបទាំងពីរជើងលទ្ធផល ៣-៣​ ក៏ប៉ុន្តែ PSG ចំណេញគ្រាប់ក្រៅដី៕