Real Madrid នឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ក្នុងវគ្គ ៨ក្រុមចុងក្រោយ ក្របខ័ណ្ឌ UEFA Champion League ជើងទី ២។ ដោយកាលពីជើងទី១ Real Madrid បានយកឈ្នះ ៣-១។

មុននឹងការប្រកួតឈានមកដល់នៅថ្ងៃស្អែក ប្រធានក្រុម Sergio Ramos ទើបតែជាពីរបួស បានធ្វើតេស្តរកឃើញកូវីដ ១៩ នឹងត្រូវខកខានក្នុងជំនួបដ៏សំខាន់មួយនេះ។ ក្រៅពី Ramos កាលពីសប្តាហ៍មុន​ Varane ក៏បានឆ្លងកូវីដ ១៩ ផងដែរ។ លើសពីនេះទៅទៀត ខ្សែការពារស្តាំទាំងពីររូប Dani Carvajal និង Lucas Vazquez ក៏ត្រូវអវត្តមានផងដែរ ដោយមានបញ្ហារបួស៕

ប្រភព: Real Madrid CF