រាជធានីភ្នំពេញ៖ បើគិតត្រឹមថ្ងៃម្សិលមិញ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងថា មានអ្នកពាក់ព័ន្ធចំនួន ៦៥០នាក់ នៅក្នុង​រោងចក្រសរុបចំនួន​ ១៦ ដែលត្រូវបានរកឃើញវិជ្ជមាន​កូវីដ១៩ ។

យ៉ាងណាមិញ យើងខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់។

សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល។