ខែចេត្រ ជារដូវក្ដៅ អាកាសធាតុស្ងួតហួតហែង កាំរស្មីពីព្រះអាទិត្យក៏បញ្ចេញមកខ្លាំងដែលវានឹងធ្វើឱ្យស្បែករបស់អ្នកស្ងួត និងបាត់បង់សម្រស់ដោយងាយ។ ប៉ុន្ដែយើងមានគន្លឹះក្នុងការការពារបញ្ហាទាំងនោះដូចជា៖

១. ប្រើក្រែមការពារកម្ដៅថ្ងៃគឺជារឿងចាំបាច់
ព្រោះវាជួយការពារស្បែកពីការខូចខាតដោយកាំរស្មីUV និងជួយថែបំប៉នស្បែកឱ្យមានសំណើម។

២. ប្រើប្រភេទសេរ៉ូមប្រឆាំងភាពចាស់
អាចជួយផ្ដល់នូវស្រទាប់ការពារនឹងព្យាបាលពីការខូចខាតដោយកាំរស្មីព្រះអាទិត្យ និងផ្ដល់សំណើមដល់ស្បែក វាល្អបំផុតក្នុងរដូវក្ដៅនេះ។

៣. ថែទាំបបូរមាត់
បន្ទាប់ពីការថែទាំសម្រស់ បបូរមាត់ក៏ជាផ្នែកសំខាន់ដែលអ្នកមិនគួរមើលរំលងដែរ។ ត្រូវលាបក្រែមដែលផ្ដល់សំណើម ឬការពារពីពន្លឺព្រះអាទិត្យ ហើយប្រើជាប្រចាំយ៉ាងហោចណាស់ពីរបីដងក្នុងមួយសប្ដាហ៍ ដើម្បីកម្ចាត់ស្បែកដែលងាប់ចេញ៕