គណះគ្រប់គ្រង តារាចម្រៀង និងបុគ្គលិកទាំងអស់របស់ផលិតកម្មដាវីត្រា (Davitra Media) ដែលជាផលិតកម្មឈានមុខគេក្នុងការផលិតបទមិនចម្លងគេមួយក្នងព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសដ៏ថ្លៃថ្លានិងដ៏សែនរីករាយនៃសង្រ្កាន្តឆ្នាំថ្មី សូមគោរពថ្វាយពរជ័យ សិរិមង្គល វិបុលសុខ មហាប្រសើរដល់ពុកម៉ែបងប្អូនទាំងអស់ដែល​តែងតែគាំទ្រនូវរាល់បទចម្រៀង និង MV របស់​ផលិតកម្មយើងខ្ញុំ។

ក្នុងឪកាសដ៏សប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី២០២១នេះ ផលិតកម្មដាវីត្រាបាន​សម្រិតសម្រាំង​នូវបទរាំក្បាច់ រាំវង់ សារាវ៉ាន់ ឡាំលាវ តាលុង និងឆាឆា ជាច្រើនបទដើម្បីឲ្យពុកម៉ែបងប្អូន​រាំលេង​សប្បាយជាលក្ខណះគ្រួសារ។

ផលិតកម្មដាវីត្រាសូមបួងសួងដល់ទេវតាឆ្នាំថ្មីទេវតាឆ្នាំថ្មី​ ឆ្នាំឆ្លូវ​ «ព្រះនាមមណ្ឌា​ទេវី» តាមថែរក្សា​ពុកម៉ែប្អនជួបតែសេចក្តីសុខ រកស៊ីទទួលទានមានបាន សុខភាពល្អនិងត្រូវប្រកាន់ភ្ជាប់នូវ​គោល​ការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលគឺ«៣កុំ៣ការពារ» ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

សូមបងប្អូនរីករាយសណ្តាប់និងរាំកម្សាន្តជាមួយបទប្រពៃណីជាតិថ្មីៗនិងពិរោះ ដោយគ្រាន់តែចូលទៅ​កាន់តំណរ​ភ្ជាប់​ដូច​ខាង​ក្រោម៖

Please Follow Us