ប្រុសៗតែងតែមានចម្ងល់ថាហេតុអ្វីបានជាមនុស្សស្រីចូលចិត្តទិញខោអាវ ទាំងដែលខោអាវស្លៀកពាក់មិនអស់ទៅហើយនោះ។ ដើម្បីស្រាយចម្ងល់នេះសូមអានអត្ថបទខាងក្រោមនេះ៖

១. មិនមែនចង់អួតឡើយតែ មកពីពេលទិញហើយបានបង្ហោះទៅធ្វើឱ្យអារម្មណ៍ស្រស់ស្រាយកាត់បន្ថយស្រ្ដេស។
២. ដោយសារខោអាវដែលពាក់ហើយ បង្ហោះម្ដងទៀតមានអារម្មណ៍ថាដូចពាក់ខោអាវចាស់មិនទាន់សម័យ ដូច្នេះទើបចេះតែចង់ទិញថ្មី។
៣. ទិញដើម្បីធ្វើឱ្យខ្លួនមានសេចក្ដី ព្រោះលុយរកបានមកគឺដើម្បីចាយ និងស្វែងរកសេចក្ដីសុខរបស់ខ្លួនឯង។
៤. ដោយសារមិនមានលុយច្រើន ទើបត្រូវទិញមួយថ្ងៃមួយៗ បើមានលុយច្រើនទិញម្ដងមួយទូបាត់ហើយ។
៥. ឃើញរបស់ត្រូវចិត្តទៅហើយ បើមិនទិញវាគួរឱ្យស្ដាយព្រោះខ្លាចរបស់មកក្រោយមិនស្អាត ក៏ទិញឱ្យហើយទៅ។
៦. ខោអាវ របស់របរចេញមកថ្មីៗ cute ៗទប់ចិត្ត ទប់អារម្មណ៍មិនបានក៏ទិញទៀតទៅ។
៧. ញៀននឹងការទិញ ឃើញហើយស្រឡាញ់ចេះតែចង់ទិញ ណាមួយទិញហើយធ្វើឱ្យយើងសប្បាយ ហើយក៏ទាន់សម័យ ព្រោះមានរបស់ប្រើប្រាស់គ្រប់គ្រាន់៕