ខេត្តកណ្តាល៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ប្រកាសរផ្អាកដំណើរការជាបណ្ដោះអាសន្ន«ផ្សារគគីរ» ឃុំគគីរ ស្រុកកៀនស្វាយ ជាបណ្តោះអាសន្ន ក្រោយរកឃើញបងប្អូនពលរដ្ឋអាជីវករនៅទីនោះ បានឆ្លងកូវីដ-១៩។ ការផ្អាកបណ្តោះអាសន្នផ្សារគគីរនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ពីពលរដ្ឋម្នាក់ទៅម្នាក់ ដែលចេញចូលក្នុងផ្សារនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកណ្តាល បានធានាលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារ និងអីវ៉ាន់គ្រប់ប្រភេទរបស់បងប្អូននៅក្នុងតូបនីមួយៗមិនឲ្យមានការបាត់បង់ឡើយ និងមិនតម្រូវឲ្យបង់ថ្លៃទៅភាគីពាក់ព័ន្ធណាមួយឡើយ។ ចំពោះទំនិញខូចគុណភាព ដូចជាបន្លែ ត្រី សាច់ ផ្លែឈើ ស៊ុត សូមបងប្អូនអាជីវករ សូមទំនាក់ទំនងជាមួយប្រធានផ្សារយកទៅរក្សាទុកដោយខ្លួនឯងចុះ៕