ខ្សែបម្រើប្រយុទ្ធនេះ បានបង្ហាញទម្រង់លេងបានយ៉ាងល្អចាប់តាំងពីចូលរួមជាមួយក្រុមមញញួរយក្ស West ham។

ពេលថ្មីៗនេះក្លឹបធំៗជាច្រើនកំពុងតាមប្រមាញ់ Lingard ដូចជា Real Madrid, PSG, Inter និង Arsenal ជាដើម។ ចំណែកក្រុម West Ham ផ្ទាល់ក៏មិនចង់អោយរូបគេចាកចេញនោះដែរ ដោយត្រៀមបន្តកុងត្រាខ្ចីជើងពីក្រុមបិសាចក្រហម Manchester United ជាបន្តទៀត។

Lingard ទៅចូលរួមជាមួយ West Ham បានទើបតែ ៩ប្រកួត កីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចរកគ្រាប់បាល់បាន ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសុតបញ្ចូលទីបាន៤ លើកផងដែរ។

ប្រភព: ESPN UK