ក្រុម Bayern Munich ត្រូវទៅសួរសុខទុក្ខក្រុម Paris ក្នុងក្របខ័ណ្ឌ UEFA Champion League ជើងទី២ វគ្គ ៨ក្រុមចុងក្រោយ ដោយកាលពីជើងទី ១ Paris បានយកឈ្នះ ៣-២ លើ Bayern Munich។

មុនការប្រកួតយប់នេះមកដល់ ខ្សែបម្រើឆ្នើម Joshua kimmich បាននិយាយលើកទឹកចិត្តមិត្តរួមក្រុមរបស់ខ្លួនថា” កីឡាករម្នាក់ៗ ត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងជាពិសេសត្រូវតែមានភាពជាអ្នកដឹកនាំ”។  Bayern Munich ត្រូវការយ៉ាងតិច ២គ្រាប់ ដើម្បីឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ។

ដោយក្នុងយប់នេះ Bayern Munich នឹងត្រូវអវត្តមានកីឡាករសំខាន់ៗជាច្រើននាក់ដូចជា Costa, Gnabry, Sule, Tolisso, Goretzka ចំណែកខ្សែប្រយុទ្ធ Lewandowski មិនទាន់ច្បាស់អំពីស្ថានភាពរបួសនោះទេ។

ប្រភព: FC Bayern Munich