Son Heung-min កំពុងក្លាយជាប្រធានបទក្ដៅមួយ សម្រាប់ការរើសអើងរបស់ពួកអឺរ៉ុប ពិសេសអ្នកគាំទ្របិសាចក្រហម​ ក្រោយរូបគេត្រូវបានចោទប្រកាន់ថាពូកែរំអួយ ឬធ្វើពុតដួលក្នុងការប្រកួតដែល Tottenham ចាញ់ Manchester United ៣-១ នៅទឹកដីខ្លួនឯង។

Son ដែលជាជនជាតិអាស៊ីកំពុងរងការប្រមាថ មើលងាយ នៅលើបណ្ដាញ Online ដូចជាការជេរប្រមាថ ការកាត់.តរូប ការប្រើភាសារើសអើងពូជសាសន៍ (ភ្នែកតូច​, អាស៊ីទន់ជ្រាយ)។ ស្របពេលជនជាតិស្បែក ស កំពុងស្អប់អាស៊ីស្រាប់ ដោយពួកគេគិតថាអាស៊ីជាជនជាតិភ្នាក់ងារចម្លងជំងឺកូវីដ.១៩។

​អាជ្ញាកណ្ដាល​​បដិសេធ​គ្រាប់​បាល់​របស់ Edinson Cavani ក្នុង​ជំនួប Spurs ចាញ់ Man Utd ១-៣ កាល​ពី​យប់​មិញ ដោយ Son បាន​ដួល​​ខ្ទប់​មុខ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ Scott McTominay ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​សម្រេច​​ទៅ​ពិនិត្យ​ VAR​ ដោយមិនអោយបាល់ Cavani ចូលនោះទេ។ ថ្នាក់ដឹកនាំក្រុម Spur បានចេញសេចក្តីប្រកាសមួយក្រោយការប្រកួតបានបញ្ចប់ថា”កីឡាកររបស់ខ្លួនម្នាក់កំពុងតែរងការរើសអើង”៕