ភាពជាយុវវ័យគឺឈាមរាវចង់សាក ចង់ដឹងគ្រប់យ៉ាង តែពេលចូលដល់វ័យ២០ឆ្នាំហើយគ្រប់យ៉ាង ផ្លាស់ប្តូរបន្តិចម្តងៗ ឧបសគ្គជីវិតក៏មានកាន់តែច្រើន ។ ឥឡូវនេះ មករៀនពីមេរៀនជីវិតដែលកម្រមានអ្នក ប្រាប់ ៖

១. ធ្វើដំណើរកម្សាន្តឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
ការធ្វើដំណើរកំសាន្តគឺជាការ បង្កើតអនុស្សាវរីយ៍ និងទទួលយកបទពិសោធន៍ថ្មីៗ នៅក្នុងជីវិត ។ មុនពេលអ្នកជាប់គាំងដោយគ្រួសារ កូន និងការងារដ៏ស្មុគស្មាញ អ្នកគួរតែចំណាយពេលដើរលេងឱ្យ ហើយទៅ។

២. កុំទទួលយកមនុស្សចរិកអន់
ទំនាក់ទំនងស្នេហាឋិតថេរ ដោយសារ ការយោគយល់គ្នា តែការស្រលាញ់ក៏មិនអាចបាំងមុខពេក ដែរនៅពេលដែលម្នាក់នោះ មិនមែនជាមនុស្សល្អសម្រាប់យើង ។ ជីវិតអ្នកគឺ មានន័យសម្រាប់មនុស្ស ល្អៗ ជាពិសេសនៅក្នុងវ័យខ្ទង់ ២០ ឆ្នាំនេះ ។

៣. មើលថែទាំស្បែកឱ្យបានល្អ
វ័យខ្ទង់ ២០ ឆ្នាំជាវ័យ ដែលកំពុងលូតលាស់ទាំងចរិតលក្ខណៈ ទាំងរាងកាយ ។ ហេតុនេះ ហើយ ជៀសវាងការធ្វេសប្រហែស ដែលធ្វើឱ្យអ្នកចាស់ជាងវ័យ ស្បែកឆាប់ជ្រីវជ្រួញ ។ ចំណាយពេលថែទាំ ស្បែក កុំ Make-Up ក្រាស់ៗពេក លាបក្រែមការពារកម្តៅថ្ងៃ។

៤. រៀនធ្វើម្ហូបដោយខ្លួនឯង
ការដែលធ្វើម្ហូបខ្លួនឯង អាចនឹងពិបាកសម្រាប់អ្នកនៅលីវ ប៉ុន្តែការរៀនធ្វើម្ហូបអាចជួយអ្នកបាន ច្រើនជាងអ្វី ដែលអ្នកគិតទៅទៀត។ អ្នកក៏បានដឹងហើយថា អាហារឥឡូវសម្បូរជាតិគីមី ហេតុនេះហើយ ការធ្វើម្ហូប ដោយខ្លួនឯងអាច ជួយសុខភាពអ្នកបានច្រើនបំផុត។ ចាប់ផ្តើមទម្លាប់ធ្វើវា ដើម្បីមានសុខភាព ល្អទៅថ្ងៃក្រោយ។

៥. ជ្រើសរើសការងារដែលសក្ដិសមបំផុតសម្រាប់ខ្លួនឯង
លុយសំខាន់ណាស់សម្រាប់ជីវិតតែវាមិនសំខាន់ លើសសុភមង្គលនោះទេ។ កុំលះបង់ខ្លួនអ្នក ជាមួយនឹងការងារដែលអ្នកមិនចូលចិត្តទាល់តែសោះ។ ធ្វើការងារណាដែលអ្នកគិតថា ល្អបំផុតសម្រាប់ អ្នក ហើយអ្នកពេញចិត្តនឹងធ្វើវា។

៦. ជៀសឱ្យផុតពីបំណុល
ការដែលគ្មានលុយគឺ ជាពេលវេលាលំបាកបំផុតក្នុងជីវិត ជាពិសេសពេលដែលអត់លុយហើយ ថែមទាំងមានបំណុលទៀត។ ជម្រើសនឹងគោលដៅរបស់អ្នកត្រូវបានកំណត់ដោយសារតែការជាប់ បំណុល ។ ដូច្នេះហើយគួរតែរៀនសន្សំទោះច្រើន ឬតិចក៏ដោយ។

៧. មានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្រួសារ
មានហេតុផលជាច្រើន ដែលធ្វើឱ្យបាត់បង់ទំនាក់ទំនង ជាមួយមនុស្សនៅក្នុងគ្រួសារ។ ការធ្វើចំណាកស្រុកទៅរៀន ឬធ្វើការមានគ្រួសារពេលខ្លះ ក៏រវល់រហូតភ្លេចទាក់ទងទៅគ្រួសារ។ តែអ្នកត្រូវចាំថា អ្នកកាន់តែពេញវ័យ ឪពុកម្តាយអ្នកកាន់តែចាស់យើងមិនអាចមើលឃើញថ្ងៃស្អែកមានរឿងអ្វីកើតឡើងទេ ។ ចឹងហើយគួរចំណាយពេលឱ្យមានន័យបំផុតជាពិសេសជាមួយគ្រួសារ៕