គ្រូបង្វឹកក្រុម Manchester United បានរិះគុណ Heung-min Son ក្រោយពីធ្វើពុតដួល នៅពេលរូបគេត្រូវបានកីឡាករ McTominay យកដៃទៅប៉ះមុខបន្តិច។ លោក Ole បាននិយាយថា “ប្រសិន​បើ​ Son ជា​កូន​របស់​ខ្ញុំ​ ហើយ​គេ​ដួល និង​ត្រូវ​ការ​មិត្ត​រួម​​ក្រុម​ជា​ច្រើន​នាក់ជួយ​លើក ខ្ញុំ​នឹង​មិន​ឲ្យ​បាយ​គេ​ហូប​ទេ ព្រោះ​វា​ជា​រឿង​អាម៉ាស់​បំផុត។”

ក្រោយពីឃើញបែបនេះអ្នកចាត់ការក្រុម Spur  លោក Jose Mourinho បានឆ្លើយតបទៅលោក Ole ថា” ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់​ពី Ole និយាយ​ទៅ​កាន់ Sonny។ ខ្ញុំ​ចង់​ប្រាប់​ថា Sonny ពិត​ជា​សំណាង​ខ្លាំង​ណាស់ ដែល​ឪពុក​របស់​គេ​ជា​មនុស្ស​ល្អ​ជាង Ole។ ខ្ញុំ​គឺ​ជា​ឪពុក​​ម្នាក់។ អ្នក​ត្រូវ​តែ​ចិញ្ចឹម​កូន​ៗ​របស់​អ្នក​ជា​និច្ច ទោះ​ពួក​គេ​បង្ក​បញ្ហា​អ្វី​ក៏​ដោយ”

ប្រភព: Bleacher Report Football