បរទេស៖ ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វីរុសដ៏កាចសាហវនេះ បានឆក់យកជីវិតពលរដ្ឋអាស៊ាន សរុប ៦២ ២០៤នាក់។

បើតាមការបូកសរុបតារាង នៃប្រទេសឆ្លងកូវីដ១៩ ចេញផ្សាយ ដោយ Worldometer កាលពីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៨ ៦៩៨នាក់ និងករណីស្លាប់ថ្មី ២៩៩នាក់។ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់នេះ មានអ្នកឆ្លងកូវីដឥ១៩ សរុប ៣ ០៣៥ ៧៧៤នាក់ ស្លាប់ ៦២ ២០៤នាក់ និងអ្នកជាសះស្បើយ ២ ៦៨៧ ១០០នាក់។

ឥណ្ឌូនេស៊ី ក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ ច្រើនជាងគេបំផុត នៅក្នុងតំបន់នេះ។ ប្រទេសនេះ មានអ្នកឆ្លង សរុប ១ ៥៦៦ ៩៩៥នាក់ (ឆ្លងថ្មី ៤ ១២៧នាក់) ស្លាប់ ៤២ ៥៣០នាក់ (ស្លាប់ថ្មី ៨៧នាក់) និងជាសះស្បើយ ១ ៤១៤ ៥០៧នាក់។

ហ្វីលីពីន មានអ្នកឆ្លង សរុប ៨៦៤ ៨៦៨នាក់ (ឆ្លងថ្មី ១១ ៦៨១) ស្លាប់ ១៤ ៩៤៥ (ស្លាប់ថ្មី២០១នាក់) និងជាសះស្បើយ ៧០៣ ៤០៤នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លងសរុប ៣៦០ ៨៥៦នាក់ (ឆ្លងថ្មី ១ ៧៣៩នាក់) ស្លាប់ ១ ៣២៩នាក់ (ស្លាប់ថ្មី ៨នាក់) និងជាសះស្បើយ ៣៤៣ ៩៥៣នាក់។

មីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លង សរុប ១៤២ ៥៧៦នាក់ (ឆ្លងថ្មី៤នាក់) ស្លាប់ ៣ ២០៦នាក់ (មិនមានករណីស្លាប់ថ្មី) និងជាសះស្បើយ ១៣១ ៨៥៣នាក់។​

សិង្ហបុរី មានអ្នក​ឆ្លងសរុប ៦០ ៦៥៣នាក់ (ករណីឆ្លងថ្មី ២០នាក់) ស្លាប់ ៣០នាក់ (មិនមានករណីស្លាប់ថ្មី) និងអ្នកជាសះស្បើយ ៦០ ៣៣៥នាក់។

ថៃ មានអ្នកឆ្លងសរុប ៣២ ៦២៥នាក់ (ករណីឆ្លងថ្មី ៩៦៧នាក់) ស្លាប់៩៧ (មិនមានករណីស្លាប់ថ្មី) និងជាសះស្បើយ ២៨ ២១៤នាក់។

កម្ពុជា មានអ្នកឆ្លងសរុប ៤ ២៣៨នាក់ ស្លាប់២៩នាក់ និងជាសះស្បើយ ២ ១៥២នាក់ (តួលេខចេញពីថ្ងៃទី១១ ខែមេសា ដោយមិនទាន់សរុបតួលេខថ្មី នៅថ្ងៃនេះ)។

​វៀតណាម មានអ្នកឆ្លង សរុប ២ ៦៩៣នាក់ (ករណីឆ្លងថ្មីម្នាក់) ស្លាប់៣៥នាក់ (មិនមានករណីស្លាប់ថ្មី) និងជាសះស្បើយ ២ ៤២៩នាក់។

ប្រ៊ុយណេ មានអ្នកឆ្លងសរុប ២១៩នាក់ (មិនមានករណីឆ្លងថ្មី) ស្លាប់៣នាក់ (មិនមានករណីស្លាប់ថ្មី) និងជាសះស្បើយ ២០៦នាក់។

ឡាវ មានអ្នកឆ្លងសរុប ៥១នាក់ (ករណីឆ្លងថ្មី២នាក់) មិនមានករណីស្លាប់ និងមានអ្នកជាសះស្បើយ ៤៧នាក់៕​