AT Madrid បានបន្តបាត់បង់ពិន្ទុជាបន្តបន្ទាប់ ដោយបានត្រឹមស្មើ ១-១ ជាមួយក្រុម Real Betis នៃក្របខ័ណ្ឌ La Liga។

ការប្រកួតចាប់ផ្តើមបានតែ ៥នាទី កីឡាករ Yannick Carrasco បានសុតនាំំមុខមុនអោយក្រុម AT Madrid។ ការប្រកួតឈានដល់នាទី ២០ ទើបក្រុម Real Betis រកគ្រាប់បាល់តាមស្មើមកវិញក្រោមថ្វីជើងកីឡាករ Cristian Tello។

លទ្ធផលស្មើបែបនេះ ធ្វើអោយ Real Madrid និង Barcelona កាន់តែខិតមកជិតក្នុងការប្រជែងពានជាមួយ AT Madrid។

លេខ ១ AT Madrid មាន ៦៧ពិន្ទុ

លេខ ២ Real Madrid មាន ៦៦ពិន្ទុ

លេខ ៣ Barcelona មាន ៦៥ពិន្ទុ