ក្រុមលោក Ole បានទៅសួរសុខទុក្ខក្រុមលោក Jose Mourinho ក្នុងក្របខ័ណ្ឌ Premier League ដោយកាលពីជើងទី ១ Spur បានយកឈ្នះ ៦-១។

ដោយក្នុងការប្រកួតជើងទី២នេះវិញ ក្រុម Spur បានបើកការនាំមុខមុន នៅនាទី ៤០ ដោយថ្វីជើងកីឡាករ Heung-Min Son។ លុះឈានដល់វគ្គទី ២ នាទី ៥៧ ខ្សែបម្រើសញ្ជាតិប្រសុីល កីឡាករ Fred សុតតាមស្មើមកវិញ។ ការប្រកួតអូសបន្លាយដល់នាទី ៧៩ ខ្សែប្រយុទ្ធ Cavani  បានសុតនាំមុខមកវិញ ២-១ លុះឈានដល់នាទី ៩០+៦ កីឡាករ Mason Greenwood ក៏រកគ្រាប់បាល់ទី ៣ ធានាបីពិន្ទុអោយ Manchester United។

បិសាចក្រហម Manchester United បន្តឈរលេខ ២​ មាន ៦៣ពិន្ទុ តាមពីក្រោយ Manchester City ១១ពិន្ទុ៕