ក្រុមញញួរយក្ស West Ham បានបើកទ្វារកីឡារដ្ឋានរបស់ខ្លួនទទួលក្រុម  Leicester City ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស ( Premier League)។

ខ្សែបម្រើ Lingard រកបាន ២គ្រាប់នាំំមុខមុន នៅនាទី ២៨ និង ៤៤។ លុះឈានដល់វគ្គទី២​ លេងបានតែ ៣នាទី កីឡាករ Bowen ក៍បានរកគ្រាប់បាល់ទី ៣ អោយ West Ham នាំមុខ ៣-០។ ក្រោយពីត្រូវក្រុមម្ចាស់ផ្ទះនាំមុខ ៣-០ ក្រុមភ្ញៀវ Leicester បានខំវាយសម្រុក តាមបាន២ គ្រាប់មកវិញ នៅនាទី ៧០ និង ៩០+២ ដោយកីឡាករ Iheanacho ទាំងពីរគ្រាប់។ លទ្ធផល ៣-២​ ក៏បានរក្សារហូតដល់បញ្ចប់ការប្រកួត។

ជ័យជំនះនេះ បានជួយអោយ West Ham ឡើងមកឈរលេខ ៤ ដោយមាន ៥៥ពិន្ទុ តាមពីក្រោយក្រុមលេខ ៣ Leicester City តែ១ ពិន្ទុប៉ុណ្ណោះ៕