ជឿថាស្រ្ដីមេផ្ទះជាច្រើនប្រាកដជាមានការស្មុគស្មាញណាស់ក្នុងការធ្វើម្ហូបប្រចាំថ្ងៃ។ ពេលខ្លះនឹកចង់ធ្វើម្ហូបនេះ ម្ហូបនោះ តែមិនចេះធ្វើហើយផ្សំគ្រឿងមិនត្រូវ។ ឈប់ពិបាកទៅងាកមកធ្វើស៊ុបក្រៅឆ្នាំងតាមរូបមន្ដពិសេសនេះម្ដង។

១. គ្រឿងផ្សំ
– ត្រីងៀត ១ កន្ទុយ
– ពងមាន់ឬពងទា ២គ្រាប់
– ប៉េងប៉ោះ ១ផ្លែ
– ស្វាយ ១/២ផ្លែ ឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បាន
– ជីជ្រក់ និងម្ទេសហិរ១គ្រាប់
– ទឹកត្រី ១ស្លាបព្រាបាយ
– អំបិល ១/២ស្លាបព្រាកាហ្វេ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
– ទឹកស៊ុប ២វែកន្លះ

២. របៀបធ្វើ
យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន រួចបេះជាចំរៀកតូចៗ បេះយកតែសាច់ពងមាន់ស្ងោរឲ្យឆ្អិនបកសំបក ចេញ ហើយ១គ្រាប់ពុះជា៤។ យកប៉េងប៉ោះ កាត់វាស្តើងល្មម ស្វាយសាប់ឲ្យល្អិត ជីជ្រក់និងម្ទេសបេះលាងទឹក ឲ្យស្អាត។ យកឆ្នាំងភ្លើង រឺចានគោម រៀបប៉េងប៉ោះ ស្វាយដាក់ បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ។ បន្ទាប់មកទៀតយកឆ្នាំងសម្លដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី ម្សៅស៊ុបភ្លក់មើលល្មមទើបយកចាក់ នឹងសាច់ បន្លែដែលរៀបទុកទើបបរិភោគបាន៕