មកទល់បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩( Covid-19) ជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ វាចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើម របស់អ្នកដែលបានឆ្លងវីរុស (ដូចជា ការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃ ឬវត្ថុនានាតោងជាប់វីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បី សម្លាប់វាបាន ។

ជាទូទៅអ្នកទាំងអស់គ្នាអាចតាមដានរោគសញ្ញាដោយខ្លួនឯងបាន ប្រសិនបើសង្ស័យដំណាក់ កាលដំបូងអាចមានអាការៈគ្រុនក្ដៅ ក្អក និងថប់ដង្ហើម។ អ្នកអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ បន្ទាប់ពី ឆ្លងវីរុសអាចបណ្ដាលឲ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម ។ រោគសញ្ញានៃវីរុសនឹងរីកធំឡើងក្នុងរយៈ ពេល១៤ថ្ងៃ អ្នកជំងឺនឹងអាចស្លាប់បាន៕