ការថែរក្សាស្បែកពិតជារឿងសំខាន់ ប៉ុន្តែពេលខ្លះប្រសិនបើ លើសលប់ពេក ឬធ្វើដោយមិនត្រឹម ត្រូវវានឹងបង្កផលអាក្រក់ ដល់សុខភាពស្បែកមុខតែម្តង។

១. ប្រើក្រដាសជូត ប្រេងលើមុខញឹកញាប់
ការប្រើប្រាស់ញឹកញាប់ពេកវានឹងបង្កផលប៉ះពាល់ ដល់ស្បែក ព្រោះស្រទាប់ស្តើងនៃជាតិប្រេង មុខលើក៏មានសារប្រយោជន៍ចំពោះស្បែកដែរ។ កាលណា អ្នកជូតវាឲ្យស្ងួតរហូតពេកនោះស្បែកនឹង ព្យាយាមផលិតប្រេងកាន់តែច្រើនជាហេតុនាំឲ្យស្ទះរន្ធញើស និងរីកកាន់តែធំ។

២. ព្យាយាមញេចមុនទាំងមិនទាន់ទុំស្រួលបួល
ប្រសិនបើ អ្នកបង្ខំញេចទាំងមុនមិនទាន់ទុំស្រួលបួល បាក់តេរីនឹងជ្រៀតចូលទៅកាន់ស្រទាប់នៃ ស្បែកដែលធ្វើឲ្យមុនកាន់តែរាលដាល រន្ធញើសរីកធំ និងបន្សល់ទុកនូវស្នាមមិនងាយជាសះស្បើយ។

៣. មិនប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ
ពន្លឺព្រះអាទិត្យពិតជា មានផលប៉ះពាល់ជាច្រើនដល់ស្បែក ដូចជា ធ្វើឲ្យស្បែកស្ងួត រឹង បាត់បង់ ខូឡាជែន ភាពរលាស់ជាតិទឹក និងធ្វើឲ្យជាលិការួមតូច ។ បញ្ហាទាំងនេះ នឹងធ្វើឲ្យរន្ធញើសរីកកាន់តែធំ ទៅៗ ដូច្នេះ គួរលាបឡេការពារកម្តៅថ្ងៃមុនពេល ដែលអ្នកចេញទៅខាងក្រៅប៉ះជាមួយនឹងកម្តៅថ្ងៃ៕