អ្នកចង់បំបាត់មុនចេញពីផ្ទៃមុខឬនៅលើដងខ្លួនរបស់អ្នក អ្នកគួរតែដឹងពីវិធីសាស្ត្រក្នុងការដោះស្រាយ ឬព្យាបាលឲ្យបានត្រឹមត្រូវ បើមិនដូចច្នោះទេវានឹងធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។ អ្នកអាចនឹងមានការកើតមុនកាន់តែច្រើន ស្នាមមុនពីការញីចដែលមិនបានព្យាបាលនឹងក្លាយជាស្នាមសន្លាកអចិន្ត្រៃយ៍។ មកអនុវត្តតាមវិធីទាំង ៣ នេះដើម្បីការពារនឹងព្យាបាលអ្នកពីការមានស្លាកស្នាមសន្លាកដោយសារបញ្ហាមុន៖

១. គួរធ្វើការព្យាបាលមុនភ្លាមៗ អាចប្រើផលិតផលដែលមានសុវត្ថិភាពដើម្បីព្យាបាលវា ហើយប្រសិនបើវាមិនមានប្រសិទ្ធិភាពល្អទេ គួរទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកដើម្បីពិនិត្យ និងព្យាបាលឲ្យត្រូវទៅតាមស្បែករបស់អ្នក ចាំថាស្បែករបស់មនុស្សម្នាក់ៗគឺខុសគ្នា។

២. ការព្យាបាលដោយកាំរស្មីឡាស៊ែរ កាំរស្មីឡាស៊ែរនឹងជួយសរសៃឈាមឲ្យដើរល្អ ធ្វើឲ្យស្នាមរាបស្មើរឡើងវិញបន្តិចម្ដងៗ និងជួយឲ្យស្បែកប្រែមកម៉ត់រលោងឡើងវិញ។ ឡាស៊ែរមិនត្រឹមតែព្យាបាលស្នាមមុនតែប៉ុណ្ណោះទេ វាក៏អាចព្យាបាលប្រភេទស្នាមដទៃទៀតបានដែរ ដូចជាការរលាកស្បែក ជំងឺមហារីកស្បែក និងការលុបស្នាមសាក់ចេញជាដើម។

៣. ជួបជាមួយគ្រូពេទ្យសើស្បែក បើស្ថានភាពមុនរបស់អ្នកមានសភាពធ្ងន់ធ្ងរនោះ អ្នកត្រូវស្វែងរកជំនួយពីអ្នកជំនាញភ្លាមៗ។ គ្រូពេទ្យជំនាញខាងសើស្បែកអាចជួយអ្នកស្វែងរកផលិតផលដែលមានប្រសិទ្ធភាពសម្រាប់អ្នក និងជួយព្យាបាលបញ្ហានេះឲ្យមានប្រសិទ្ធភាពនឹងសុវត្ថិភាព។

បញ្ហាស្នាមមុនវាមិនអាចកម្ចាត់បាត់ភ្លាមៗនោះទេ វាទាមទារពេលវេលា និងទៅតាមស្ថានភាពរបស់អ្នកក្នុងការព្យាបាលឲ្យជាសះស្បើយដោយគ្មានស្លាកស្នាម។ តាមគ្រូពេទ្យសើស្បែកបាននិយាយថាអ្នកដែលមានបញ្ហាមុនគួរតែរង់ចាំរហូតដល់អាយុលើសពី ២០ ឆ្នាំមុននឹងទទួលការព្យាបាល ដើម្បីប្រាកដថាវានឹងមិនកើតឡើងវិញនៅថ្ងៃអនាគត៕