អតីតថ្នាលយុវជនរបស់ក្រុម PSG រូបនេះធ្លាប់ជាខ្សែការពារដ៍ខ្លាំងមួយរូបនៅក្នុងទឹកដីបារាំង រូបគេក៏ជាប្រធានក្រុមអាយុក្រោម ១៧ឆ្នាំរបស់ក្រុម PSG ផងដែរ រួចក៏ឡើងមកលេងឈុតធំ PSG មុននឹងមកចូលរួមជាមួយហង្សក្រហម Liverpool

ក្រោយចាកចេញពី​ PSG កីឡាករ Mamadou Sakho បានរៀបរាប់ថា “ខ្ញុំបានបាត់បង់ឪពុកនៅពេលអាយុ ១៣ ឆ្នាំ។ ដោយហេតុថានៅក្មេង កាលលេងបាល់គឺជាប្រភពតែមួយគត់ដែលអាចរកចំណូលរកគ្រួសារបាន។ មានមនុស្សជាច្រើនធ្លាប់សួរខ្ញុំថា តើវាពិបាកឬអត់ក្នុងការធ្វើជាប្រធានក្រុម PSG នៅអាយុ ១៧ឆ្នាំ? សម្រាប់ខ្ញុំអ្វីដែលពិបាកបំផុតគឺការក្លាយជាមេគ្រួសារនៅអាយុ ១៣ ឆ្នាំ។”

បច្ចុប្បន្ន អតីតខ្សែការពារជម្រើសជាតិបារាំងរូបនេះកំពុងប្រកបអាជីពបាល់ទាត់នៅទឹកដីអង់គ្លេស ជាមួយក្រុម Crystal Palace៕

ប្រភព: AiScore Sports