ដំណាក់កាលនៃការរីករាលដាលកូវីដ១៩ នេះប្រជាជនយើងប្រាកដជារងការប៉ះពាល់ផ្លូវចិត្តខ្លាំង ហើយត្រូវការជំនួយពីមនុស្សជុំវិញខ្លួនពិសសមនុស្សជាទីស្រលាញ់។ តែមុននឹងចង់ជួយឱ្យអ្នកដទៃទទួលបានអារម្មណ៍រីករាយ មិនរងសម្ពាធផ្លូវចិត្តក្នុងដំណាក់កាលកូវីដ១៩ រាតត្បាតនេះគឺយើងត្រូវជួយខ្លួនឯងជាមុនសិន។ ដើម្បីជួយខ្លួនឯងនោះយើងត្រូវ គ្រប់គ្រងអារម្មណ៍ភ័យខ្លាចថប់បារម្ភ។ ដោយអ្នកអាចធ្វើសកម្មភាពដូចជា៖

-ផ្ដល់សារដល់បងប្អូនដែលនៅឆ្ងាយឲ្យយល់ពីស្ថានភាពយើងទាំងអស់។
-ធ្វើការណែនាំកូនតូចៗដោយប្រើភាសាសាមញ្ញឲ្យយល់ពីស្ថានភាព និងហេតុផលនៃការស្នាក់នៅក្នុងផ្ទះ។
-ហាមកុហក បន្លាចឬបំផ្លើសការពិត។
-ត្រៀមនិងរៀបចំសម្ភារ:ចាំបាច់រួចជាស្រេច។

ក្រៅពីនេះ ខណៈពេលនេះគួរបង្កើនសកម្មភាពថ្មី និងរីករាយបន្ថែមក្នុងរង្វង់គ្រួសារ ពិសេសកុមារ ត្រូវធ្វើយ៉ាងណាឱ្យពួកគេមានអារម្មណ៍ថាកក់ក្ដៅនៅពេលបាននៅក្បែរគ្រួសារ៕