កីឡាករបាល់ទាត់ Antoine Griezmann របស់ក្រុម Barcelona បានធ្វើពិធីអបអរសាទរដែលប្រសូតបានកូនទី៣របស់ខ្លួន ដែលកូនៗទាំង ៣នេះ កើតនៅថ្ងៃខែដូចគ្នា។

វាពិតជារឿងមួយដែលកម្រមាន ដោយកូនបង​ Mia Griezmann កើតនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៦ ដោយឡែកកូនទី ២ Amaro Griezmann កើតនៅថ្ងៃ ៨ មេសា ឆ្នាំ ២០១៩ និងកូនពៅ Alba Griezmann កើតនៅថ្ងៃ ៨ មេសា ឆ្នាំ ២០២១។

Antoine Griezmann រៀបការ​ជាមួយ​មិត្ត​ស្រី​ជនជាតិ​អេស្ប៉ាញ​របស់​ខ្លួន​ឈ្មោះ Erika Choperena កាល​ពី​ឆ្នាំ២០១៧៕ 

ប្រភព: Bleacher Report Football