រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យ ក្រោមការសម្របសម្រួលពីអាជ្ញាធរ កាលពី​រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១​បានចុះទៅនាំអ្នកជំងឺកូវីដ១៩ម្នាក់ នៅក្នុងហាងបាយមាតុភូមិ ស្ថិតក្នុង​ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឆ្លងកូវីដ១៩ខាងលើនេះ  ឈ្មោះ សន ស្រីនិត អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើ​ការងារ នៅក្នុងហាងបាយមាតុភូមិ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣។ អ្នកជំងឺម្នាក់នេះ បាន​ស្នាក់នៅជាមួយគ្នាមិត្តភក្ដិ២នាក់ផ្សេងទៀត។

ដោយឡែកអ្នកស្នាក់នៅជាមួយ២នាក់ផ្សេងទៀត  ត្រូវបាន​​សំណាកទៅពិនិត្យ ដើម្បីស្វែងរកកូវីដ១៩ និង​ដាក់ឲ្យធ្វើចក្តាឡីស័ក រយៈពេល១៤ថ្ងៃ៕