ការខ្លាចទីងងឹតគឺជាបញ្ហាមួយ ក្នុងចំណោមហេតុផលផ្សេងទៀត ដែលក្មេងៗធ្លាប់ភ័យខ្លាច។ ទោះបីជាយ៉ាងណាក៏ដោយ មិនថាក្មេងៗគិតបែបណានោះទេ អ្នកគប្បីស្វែងរកវិធីជួយពួកគេឲ្យគេចផុតពីភាពភ័យខ្លាចបានតាមរយៈវិធីដូចខាងក្រោម។

១. ព្យាយាមស្តាប់កូនៗ
ប្រសិនបើអ្នកសង្កេតឃើញគេភ័យខ្លាច ចូរអ្នកកុំបង្អង់លេងឲ្យសោះ។ ការយកចិត្តទុកដាក់ចំពោះកុមារគឺជារឿងសំខាន់ណាស់ ដែលអ្នកគប្បីសួរថាគេឃើញរូបភាពនោះបែបម៉េច? និងបង្ហាញពីបារម្ភរបស់អ្នកទៅគេ ពិសេសត្រូវពន្យល់ប្រាប់គេថាអ្នកតែងនៅក្បែររូបគេជានិច្ច។

២.និយាយសរសើរពីកូនៗ
ប្រសិនបើអ្នកប្រាប់ខ្លួនអ្នកពីរឿងល្អៗ នោះអ្នកនឹងជឿជាក់លើខ្លួនឯង។ ដូច្នេះ អ្នកអាចប្រាប់និងសរសើរកូនអ្នកថា ពួកគេពិតជាក្លាហានណាស់ក្នុងការយកឈ្នះទីងងឹតបាន។

៣. លេងរបស់ភ្លឺៗនៅពេលយប់
និយាយពីរឿងរបស់ក្មេងលេង នៅពេលយប់អ្នកអាចជ្រើសរើសយកអំពូលភ្លើង cute cute អោយពួកគេលេងបានយ៉ាងសប្បាយ។ អំពូលភ្លើងពេលយប់អស់ទំាងនោះមានច្រើនប្រភេទណាស់ អ្នកអាចជ្រើសរើសយកតាមប្រភេទដែលពួកគេចូលចិត្ត។

៤. កែប្រែភាពងងឹតទៅជាកន្លែងកម្សាន្តសប្បាយ
ជាធម្មតា ក្មេងៗអាចខ្លាចទីងងឹត បើដូច្នេះមែន អ្នកគប្បីកែប្រែនិងធ្វើឲ្យពួកគេបាត់ភ័យពីកន្លែងនោះ តាមរយៈការច្នៃប្រឌិតរបស់អ្នក។ ឧទារហរណ៍ អ្នកអាចលេងល្បែងទាយស្រមោលដោយធ្វើកាយវិការជាដើម។

៥. សាកល្បងល្បិច ១០ វិនាទី
ជួនកាលក្មេងៗអាចមិនមានការភ័យខ្លាចទីងងឹត តែពួកគេអាចខ្លាចដោយសារតែការផ្លាស់ប្តូរនៅពេលអ្នកបិទភ្លើងទៅវិញ។ មានន័យថា នៅពេលអ្នកបិទភ្លើងមួយរំពេច ភ្នែករបស់អ្នកចាប់ផ្តើមងងឹតពីរបីវិនាទីដោយសារតែភ្នែកត្រូវការសម្រប។ ហើយរំពេចនោះហើយ ដែលបណ្តាលឲ្យកូនៗអ្នកមានភាពភ័យខ្លាច៕