ការឡើងទម្ងន់បណ្តាលមកពីមូលហេតុផ្សេងៗជាច្រើន ។ នារីៗ បច្ចុប្បន្នខ្វល់ខ្វាយពីទម្ងន់កើនឡើងតែពុំសូវចាប់អារម្មណ៍នឹងទម្លាប់ប្រចាំថ្ងៃតូចតាចដែលជាមូលហេតុធ្វើឲ្យទម្ងន់មិនស្រកនោះទេ។ ការធ្វើលំហាត់ប្រាណទៀងទាត់ និងផែនការសម្រកទម្ងន់ដែលរៀបចំបានល្អិតល្អន់ ហើយនោះមិនទាន់គ្រប់គ្រាន់ដើម្បីជួយអ្នកឲ្យស្រកទម្ងន់បន្ថែមឡើយ បើអ្នកខកខានទទួលទានអាហារថ្ងៃត្រង់ញឹកញាប់។

អ្នកខ្លះ រំលងអាហារថ្ងៃត្រង់ព្រោះពួកគេជឿថា ការធ្វើបែបនេះនឹងធ្វើឲ្យទម្ងន់ស្រក ចុះរីឯអ្នកខ្លះ ទៀតរវល់ពេញមួយថ្ងៃដែលធ្វើឲ្យពួកគេភ្លេចញ៉ាំអាហារ។ ប៉ុន្តែមិនថា ការខកផ្តល់អាហារឲ្យខ្លួនឯងគ្រប់គ្រាន់ដោយមូលហេតុណាក៏ដោយសុទ្ធតែអាចធ្វើឲ្យអ្នកមានអារម្មណ៍ទន់ខ្សោយ និងតានតឹងដែលបណ្តាលឲ្យមានការកើនឡើងនូវចំណង់អាហារ ហើយក្រោយមកក៏សម្រុកទទួលទានទាំងអាហារមិនល្អចំពោះ សុខភាព ។ បន្ថែមលើនេះ វាអាចនាំឲ្យមានអតុល្យភាពអ័រម៉ូន ដែលបញ្ឈប់អ្នកពីការដុតបំផ្លាញជាតិខ្លាញ់ ក្នុងរាងកាយដែលមិនអាចជួយឲ្យទម្ងន់អ្នកស្រកបានឡើយ៕