និយាយដល់រឿងរោមច្រើន គ្នាយើងខ្លះចូលចិត្ត ពិសេសប្រុសៗ ប៉ុន្តែបើចំពោះស្រីៗវិញច្បាស់ជា ស្អប់ខ្លាំងមិនខាន។ ហើយបើ គ្នាយើងមិនចង់មានរោមច្រើន ពិសេសរោមក្លៀកមានវិធីអាចដោះស្រាយបាន។ ជម្រុះរោមបែប ធម្មជាតិដោយប្រើត្រឹមអាហារ និងគ្រឿងផ្សំសាមញ្ញមួយចំនួនអាចរកបាននៅផ្ទះ។

១. រមៀត និងទឹកដើម្បីកម្ចាត់ពុកមាត់៖ វិធីសាស្ត្រដែលមានប្រសិទ្ធភាពអាចប្រើរមៀតជំនួសទឹកដោះគោបាន ខណៈវិធីប្រើគឺ៖
• ប្រើបរិមាណរមៀត ២ដង នៃទឹក លាយ ចូលគ្នាក្នុងចានតែមួយ។
• លាយបញ្ចូលគ្នាឲ្យសព្វ រួចលាបម្តុំរោម ឬពុកមាត់យើងមិនចង់បាន។
• ទុកចោលប្រហែលកន្លះម៉ោង។
• លាងចេញជាមួយទឹកក្តៅឧណ្ឌៗ។
• ជូតសម្អាតដោយកំណាតទន់ៗ។

២. ផ្នែក សរបស់ស៊ុតមាន់៖ ស៊ុតមាន់សជួយឲ្យសាច់ម៉ត់ ទន់រលោង យើងក៏អាចប្រើរូបមន្តនេះ ២ ដង/អាទិត្យ ដើម្បីបានលទ្ធផលល្អបំផុត។ តិចនិកប្រើស៊ុតមាន់កម្ចាត់រោមមានដូចជា៖
• លាយស៊ុតមាន់ស ជាមួយស្កស និងម្សៅពោត។
• កូរចូលគ្នារហូតទាល់ខាប់។
• លាបល្បាយនេះត្រង់រោមយើងមិនចង់បាន។
• ទុកចោលប្រហែលកន្លះម៉ាង បន្ទាប់មកលាងវាចេញ។

៣. ក្រូចឆ្មារ ស្ករ និងទឹក៖ ល្បាយក្រូចឆ្មារ លាយស្ករ និងទឹកក៏អាចប្រើជម្រុះរោមបានដូចគ្នា ហើយវិធីប្រើ គឺ៖

• ច្របាច់យកទឹកក្រូចឆ្មា។
• លាយចូលក្នុងទឹក និង ស្ករស បន្ទាប់មកច្របល់ឲ្យសព្វ។
• ពេលចាប់ផ្តើមខាប់ មានន័យថាល្មមប្រើហើយ លាបវាត្រង់រោមយើង មិនចង់បាន។
• ទុកចោល ១៥នាទី ហើយលាងវាចេញ។

៤. យ៉ាអួ ម្សៅក្រាម និងរមៀត៖ ល្បាយនេះក៏មានប្រសិទ្ធភាពអាច ប្រើជម្រុះរោមបានដែរ ហើយវិធីប្រើគឺ៖
• បន្ថែមបរិមាណ យ៉ាអួ ម្សៅក្រាម និងរមៀត ស្មើគ្នា ចូលក្នុងចានមួយ។
• លាយចូលគ្នាឲ្យសព្វ ហើយម៉ាស្សាថ្នមៗ។
• ទុកចោល ១៥នាទី។
• លាងចេញជាមួយទឹកត្រជាក់។

រូបមន្តឱសថខាងលើ គឺសាមញ្ញបំផុត និងមានប្រសិទ្ធភាពសម្រាប់គ្នា យើង អាចជួយរក្សាភាពជឿជាក់ និងបង្កើនភាពស្រស់ស្អាតយើងទៀតផង៕