ក្រោយពីខ្សែការពារស្លាបឆ្វេង David Alaba ប្រកាសអំពីការចាកចេញរបស់ខ្លួនពីទឹកដីអាល្លឺម៉ង់រួចមក ពេលនេះខ្សែការពារកំពូលម្នាក់ទៀតក៏រៀបនឹងចាកចេញផងដែរ ដោយក្លឹបមិនបន្តកុងត្រា។ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Jerome Boateng អាចនឹងត្រូវចាកចេញ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

Jerome Boateng ចំណាយពេល ១០រដូវកាលជាមួយក្លឹបយក្ស Bayern Munich ដោយរូបគេបានជួយក្លឹបឈ្នះពាន Bundesliga (៨លើក),  CHAMPIONS LEAGUE (២លើក),  GERMAN CUP (៥លើក),  FIFA CLUB WORLD CUP (២លើក), UEFA SUPERCUP (២លើក) និង GERMAN SUPER CUP (៥លើក)៕

ប្រភព: Fabrizio Romano