រាជធានីភ្នំពេញ៖​ មន្ទីរពេទ្យកាល់ម៉ែត បានចេញសេចក្ដីជូនដំណឹងដ៏ក្រៀមក្រំមួយ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ឱ្យបានជ្រាបថា លោក ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលមរណភាព នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព .ស .២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥ នាទីព្រឹក។

បើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ លោក ប៊ុន ទិវា បានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ៣ មេសា គឺជាបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ បច្ចុប្បន្នមានទីលំនៅផ្ទះលេខ ៥ G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ។

គូសបញ្ជាក់ផងដែរថា គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ២៤នាក់ហើយ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ហើយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះផ្ទាល់ ក៏បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូត១១៣នាក់ ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ៕