រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង (កម្រិតហានិភ័យ)ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាប្រចាំជាមួយបុគ្គលិក នៅហាងបាយ អ័រគីដេ ផ្លូវលេខ ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។ មូលហេតុមានអ្នកជំងឺកូវីដ១៩ ធ្វើការនៅក្នុងហាងបាយនេះ។

ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក , វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត,សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) ,មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕