មកមកបងប្អូន នរណាពាក់អាវផ្កាខ្លះ កញ្ញា ថុល ស្រីលក្ខ័ណ៍ កំពុងសួររក ដោយគាត់បានលួច​ស្រឡាញ់តាំងពី​ឆ្នាំមុន​​មកម្លេះថាចង់រៀបការជាមួយណា។

«ស្រលាញ់បងអាវផ្កា» គឺជាបទ Official Audio ដែលជាការបកស្រាយដោយកញ្ញា ថុល ស្រីលក្ខ័ណ៍ ជាតារា​ប្រចាំផលិកតម្មដាវីត្រា (Davitra Media) បានសម្រឹតសម្រាំងផលិតនូវបទ​បែបប្រពៃណីយជាតិ​ខ្មែរដដូចជា ចង្វាក់រាំក្បាច់ រាំវង់ សារាវ៉ាន ឡាំលាវ និងឆាឆា ដើម្បីចូលរួមអបអរសាទរ​ក្នុងឪកាសនៃ​ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីយ​ជាតិខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ រាំលេងសប្បាយ​ជាមួយ​ក្រុមគ្រួសារ​នាឪកាសដ៏សប្បាយ ក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩​ជាមួយ​រាជរដ្ឋាភិបាលគឺត្រូវអនុវត្ត​ដោយ​ខ្ជាប់ខ្ជួននូវប្រការ៣ គឺ «៣កុំ ៣ការពារ» សប្បាយនៅផ្ទះឈ្នះកូវីដ។

សាច់ភ្លេងថ្មីជាមួយចង្វាក់បែបរន្ធើនដែលជាទេសកោសល្យដ៏ប៉ិនប្រសព្វរបស់ក្រុមកវីនិពន្ធធ្វើឡើងតាម​បែប​ប្រពៃណីយ​ជាតិគួរឲ្យចង់រាំ ជាពិសេសស្រស់ស្រាយជាមួយនិងសំនៀងក៏ក្រអួនក្រអៅនៃ​តារា​ចម្រៀង​វ័យ​ក្មេង​ទាំងប្រុសទាំងស្រី ដែលផលិតកម្មដាវីត្រាបានជ្រើសរើសដើម្បីចូលខ្លួនមកបម្រើអារម្មណ៍ពុកម៉ែ​ប្អូនរាំច្រៀង​សប្បាយ​ដើម្បីរសាយកង្វល់នាឪកាសដ៏មហានក្ខរឹកចូលឆ្នាំប្រពៃណីជាតិខ្មែរ។

តោះសូមកុំបង្អង់យូរ សូមរីករាយកម្សាន្តសប្បាយជាលក្ខណះគ្រួសារទាំងអស់គ្នាជាមួយបទថ្មីៗរបស់ ផលិតកម្ម​ដាវីត្រាទាំងអស់គ្នា។

Please Follow Us