រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ធនាគារកាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចន្លោះម៉ោង១ ដល់ ៥ រសៀល។ មូលហេតុ មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីនោះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅវិទ្យាល័យបាក់ទូក ,វិទ្យាល័យបឹងត្របែក ,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត,សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) ,មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ»៕