ខេត្តព្រះសីហនុ ៖ រថយន្តកុងតឺន័រ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូ បណ្តាលឲ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ។

សមត្ថកិច្ច បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យជនរងគ្រោះ ភាគីខាងម៉ូតូបានរងរបួស ត្រូវបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួន។ ក្នុងករណីនេះដែរ មន្ត្រីនគរបាលផ្នែកពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញអន្តរាគមន៍ពន្លត់រហូតគ្រប់គ្រងស្ថានការបាន៕