ក្រុមតោខៀវ Chelsea បានទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ FC Porto  ក្នុងក្របខ័ណ្ឌ UEFA Champion league ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ។ 

ខ្សែបម្រើវ័យក្មេង Mount បានសុតបើកការនាំំមុខមុនអោយក្រុមតោខៀវ Chelsea នៅនាទី ៣២។ ការប្រកួតអូសបន្លាយរហូតដល់ជិតចប់វគ្គទី២ នាទី ៨៥ ខ្សែការពារស្លាបឆ្វេង Chiwell សុតគ្រាប់ទី ២ អោយ Chelsea យកឈ្នះក្នុងការប្រកួតជើងទី១នេះ។

ជ័យជំនះក្រៅដី ២-០ នេះ ធ្វើអោយ Chelsea មានសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្តទៀត ដោយការប្រកួតជើងទី ២ នឹងត្រូវធ្វើនឹងថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ។

គួរបញ្ចាក់ផងដែរការប្រកួតនេះទាំងពីរជើងត្រូវធ្វើឡើងនៅទឹកដីក្រុម Sevilla ដោយក្រោមហេតុផលថាមានការរឹរបន្តឹងការធ្វើដំណើរចេញចូលប្រទេសអង់គ្លេស៕