ក្នុងខណៈពេលនេះបងប្អូនមួយចំនួនប្រាកដជាត្រូវធ្វើការនៅផ្ទះហើយ ដូច្នេះប្រាកដជាចង់រកអីញ៉ាំកំដរមាត់ខ្លះហើយដើម្បីកុំឱ្យងងុយគេង ឬស្រ្ដេសពេលកំពុងអង្គុយធ្វើការនៅផ្ទះម្នាក់ឯងបែបនេះ។ វិធីងាយៗក្នុងការធ្វើត្រាវឆឹងនោះគឺ៖

១. គ្រឿងផ្សំ
_ត្រាវ ១គីឡូ
_ស្ករស ៤០០ក្រាម
_ទឹកឆ្អិន ៤ស្លាបព្រាបាយ
_អំបិល កន្លះស្លាបព្រាកាហ្វេ
_ស្លឹកខ្ទឹម ហាន់ល្អិតៗ(ដាក់ក៏បាន មិនដាក់ក៏បាន)

២. វិធីធ្វើ
ដំបូងយកត្រាវចិតសំបកឲ្យស្អាត ហើយលាងទឹក រួចកាត់ជាដុំ ឬវែងល្មម តាមចំណូលចិត្ត។ បន្ទាប់មកយកត្រាវដាក់បំពង ដាក់ស្លឹកតើយចូល បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក។ រួចយកខ្ទះដាក់ស្ករស ទឹក និងអំបិលកូរចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹមចូល ហើយដាក់ត្រាវបំពងហើយចូល ច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច៕