មនុស្សស្រីមិនតិចឡើយដែលហ៊ានចំណាយលុយច្រើន សម្រាប់ទិញគ្រឿងសំអាងថ្លៃៗមកថែ ស្បែកមុខតែពួកគេមិនដឹងឡើយថា ទម្លាប់នានាខាងក្រោមនេះ នឹងធ្វើឲ្យស្បែកពួកគេអាក្រក់លើសដើម ទោះប្រើផលិតផលថ្លៃយ៉ាងណាក៏ដោយ។

១. ចូលគេងយប់ ៗ
ទម្លាប់អាក្រក់មួយដែលគ្មានផលិតផលអ្វីជួយបាននោះ គឺគេងមិនគ្រប់គ្រាន់ ។ នៅពេល អ្នកចូល គេងយប់ជ្រៅភ្នែករបស់អ្នកនឹងដក់ខ្មៅស្បែក ស្ងួតជ្រួញ និងឡើងមុន។

២. យកដៃញិចមុន
បើតាមអ្នកជំនាញស្បែកមុខគឺ ដាច់ខាតមិនត្រូវប្រើដៃញិចមុននោះឡើយ ដោយក្រៅពីបន្សល់នូវ ស្នាមការញិចបែបនេះក៏ធ្វើឲ្យមុនរាលដាល កាន់តែច្រើនជាងមុនផងដែរ។ ដូនេះ បើចង់ញិចត្រូវទៅគ្លីនិក ដែលមានឧបករណ៍ និងជំនាញច្បាស់លាស់។

៣. ញ៉ាំរបស់ផ្អែមច្រើន
ការញ៉ាំផ្អែមជ្រុលនឹងធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុ និងជ្រួញលឿនបំផុត។ ដើម្បីកាត់បន្ថយបញ្ហា នេះអ្នកគួរបរិភោគអាហារដែលសម្បូរជាតិផ្អែមឲ្យបានតិចបំផុត។

៤. លុបមុខជាមួយទឹកក្ដៅ
ការលាងដោយទឹកក្ដៅនឹងធ្វើឲ្យស្បែកឆាប់ស្ងួត បាត់ជាតិប្រេងធម្មជាតិ។ លាងទឹកក្ដៅខ្លាំងពេក អាចធ្វើឲ្យស្បែកក្រហម និងរីករន្ធរោមញើស។

៥. ឱនចុចទូរសព្ទ
នៅពេលឱនចុចទូរសព្ទយូរ ករបស់អ្នកនឹងជ្រួញ និងដុះបឿក។ ការមើលអេក្រង់ទូរសព្ទយូរនឹងធ្វើ ឲ្យ មុខឆាប់ជ្រួញដូចគ្នា៕